ព័ត៌មានជាតិ

ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា នៅសង្កាត់បឹងទំពន់១​ ខណ្ឌមានជ័យ​ សរុបចំនួន ១១៤នាក់!


(ភ្នំពេញ) :នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ១១៤នាក់ ដែលបានចាកចេញពីអតីតគណបក្សប្រឆាំង​ ដោយស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាមួយនោះដែរតំណាងអតីតសមាជិកអតីតគណបក្សប្រឆាំង​ បានឡេីងធ្វេីការប្តេជ្ញាចិត្ត ដោយអនុវត្តតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា​ និងសន្យាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ មូលហេតុនៃការចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​ ដោយសារឃេីញជាក់ស្តែង​ អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ​ ការអភិវឌ្ឍន៍លេីគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាច្រេីនរូបទៀត ។

ក្នុងពិធីនេះដែរក៏មានការចូលរួមពីសំណាក់លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ ចុះជួយភូមិទាំង១១​ នៃសង្កាត់បឹងទំពន់១​ ខណ្ឌមានជ័យ​ និងសមាជិកសមាជិកាគណបក្ស​ ជាច្រេីនរូបទៀត​

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងារគណបក្សប្រជាជនសង្កាត់បឹងទំពន់១​ បានផ្តាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ​

គណបក្សប្រជាជនកម្ពុជា តែងតែបេីកចំហជានិច្ច ក្នុងការទទួលយកការសម្រេចចិត្តរបស់សមាជិកសមាជិកាអតីតគណបក្សដ៏ទៃ ស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហេីយការសម្រេចចិត្តមកចូលរួមជាមួយគណបក្សប្រជាជននេះ គឺដោយសារការមេីលឃេីញជាក់ស្តែងអំពីការដឹកនាំដ៏ល្អ របស់គណបក្សប្រជាជនកម្ពុជា ឃេីញពីការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម​ ប្រធានក្រុមការងារ​ បានបញ្ជាក់បន្ថែមថា​ បេីពុំមានគណបក្សប្រជាជននោះទេ ពិតជាមិនមានសន្តិភាព មិនមានការអភិវឌ្ឍន៍ និងគ្មានសន្តិសុខ សុវត្ថិភាពនោះទេ ជាពិសេសប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា​ ជាច្រេីនរូបទៀត

ឯកឧត្តម​ ប្រធាន​ បានណែនាំដល់ប្រជាពលដ្ឋទាំងអស់​ សូមកុំជឿការបំពុល កុំជឿការញុះញង់ ដែលអាចបង្កឲ្យមានអសន្តិសុខ ដល់សង្គមជាតិ

ឯកឧត្តមប្រធានបញ្ជាក់ថា​ ទីណាមានប្រជាពលរដ្ឋជួបទក្ខលំបាក​ តែងតែមានមុខមន្ត្រីគណបក្សប្រជាជន​ ដេីម្បីជួយដោះស្រាយជានិច្ច​ គឺមិនសន្យាចោលដូចគេនោះទេ​

ជាមួយនោះដែរ​ ឯកឧត្តម​ ប្រធាន​ ក៏បានបញ្ជាក់ជូនសមាជិកសមាជិកា​ ឱ្យបានយល់​ និងដឹង​ អំពីសមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាបានធ្វេី​ និងកំពុងធ្វេីបន្ត​ ដូចជា​

១.​ រំដោះប្រទេសជាតិចេញពី​របបប្រល័យពូជសាសន៍​

២.​ ការក៏សាងប្រទេសពីបាតដៃទទេ​ រហូតដល់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ​

៣.​ គោលនយោបាយឈ្នះឈ្នះ​

៤.​ ការកសាងហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ​ ស្ពានថ្នល់​ គ្រប់ទីកន្លែង​ តាមបណ្តាខេត្តក្រុង​

៥.​ ធ្វេីឱ្យប្រសេីរឡេីងនៅវិស័យអប់រំ ដេីម្បីជាមូលដ្ឋានក្នុងការបណ្តុះធនធានមនុស្ស ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រេីនដូចបណ្តាប្រទេសនានាក្នុងតំបន់ និងសាកលលោក

៦.​ ផែនការក្នុងការកាត់បន្ថយភាពក្រីក្រ​

៧.​ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវបានរក្សាការពារបានយ៉ាងល្អ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល​

ឯកឧត្តមប្រធាន​ បានណែនាំដល់ក្រុមការងារទាំងអស់​ ត្រូវតែយកចិត្តទុកដាក់ខ្ពស់​ ក្នុងការផ្តល់សេវាសាធារណ:ជនប្រជាពលរដ្ឋឱ្យបានល្អ​ និងឆាប់រហ័ស​ ធានាឱ្យបាននូវសន្តិសុខ​ សណ្តាប់ធ្នាប់ល្អជូនប្រជាពលរដ្ឋ​ ជាពិសេសទទួលយកការរាយការណ៍​ សំណូមពរ​ និងបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋ​ ត្រូវតែយកសំណូមពរទាំងនោះមកសិក្សា​ ដោះស្រាយ​ និងចាត់វិធានការជូនគាត់ឱ្យបានទាន់ពេលវេលា​

ក្រុមការងារចុះជួយតាមបណ្តាភូមិទាំងអស់​ នៃសង្កាត់បឹងទំពន់១​ ត្រូវតែចុះជួប​ និងសួរសុខទក្ខប្រជាពលរដ្ឋ​ជាប្រចាំ ដោយផ្ទាល់​ យ៉ាងសកម្ម​ ដេីម្បីសិក្សាស្វែងយល់អំពីការខ្វះខាត​ និងបញ្ហាប្រឈមជាក់ស្តែងដែលបងប្អូនប្រជាពលរដ្ឋជួបប្រទះ​

ឯកឧត្តម​ ប្រធា​ន​ សូមកោតសរសេីរដល់សមាជិក​ សមាជិកា​ ក្រុមការងារគណបក្សប្រជាជន​ និងសមាជិកទេីបចូលថ្មីទាំងអស់​ ដែលបានខិតខំ​ និងបម្រេីដោយស្ម័គ្រចិត្ត​ ចំពោះគណបក្សប្រជាជនកម្ពុជា​ ជាពិសេសត្រូវខិតខំបន្ថែម​ ដេីម្បីគណបក្សប្រជាជនកម្ពុជា​ ជាមួយនោះដែរ​ឯកឧត្តម​ ប្រធាន​ ក៏បាននាំយកជាសម្ភារ: និងថវិកាមួយចំនួន​ ដេីម្បីចែកជូនសមាជិកថ្មីទាំង​ ១១៤នាក់​ ផងដែរ​ ។

ជាកិច្ចបញ្ចប់​ ឯកឧត្តមប្រធាន​ ក៏បានអញ្ជេីញផ្តល់កាតសមាជិកគណបក្សប្រជាជនកម្ពុជា​ ជូនដល់សមាជិកថ្មីទាំង១១៤នាក់​ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។