ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន សូមអបអរសាទរចំពោះចៅៗដែលបាន ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំង អស់នៅទូទាំងប្រទេស

(ភ្នំពេញ) : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ សូមអបអរសាទរចំពោះចៅៗដែលបាន
ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំង
អស់នៅទូទាំងប្រទេស។
ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសAទាំងអស់
ដែលឆ្នាំនេះមានរហូកដល់១៧៥៣នាក់។
ដូចឆ្នាំមុនៗដែរលើកលែងតែឆ្នាំ២០២០
ដែលឱយជាប់ទាំងអស់គ្នាដោយគ្មាន
និទេ្ទសដោយសារកូវីដ១៩។ឆ្នាំនេះខ្ញុំនិង
ជួបជាមួយចៅៗដើម្បីលើកទឹកចិត្តសម្រាប់ចៅៗដែលបានខិតខំរៀនសូត្រ
រហូតប្រឡងជាប់និងទទួលបាននិទ្ទេសA។
ពេលវេលានិងទីកន្លែងជួបនិងជំរាបតាម
ក្រោយតាមរយះរដ្ឋមន្ត្រីហង្ស ជួនណារ៉ុន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។