ព័ត៌មានជាតិ

អង្ករ​ចំនួន​ ២០តោន​ដែលជាអំណោយរបស់​សម្ដេចពិជ័យសេនា​ត្រូវបានបញ្ជាការដ្ឋានអង្គរក្សយកមកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប

(សៀមរាប) :នាថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២២នេះ លោក​ ពិន​ ប្រាកដ​ អភិបាល​រង​ខេត្ត​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានទទួលអំណោយ​ អង្ករ​នាងមិញ​ ចំនួន​ ២០តោន​ ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ គង់​ ប៊ុនលី​ មេបញ្ជាការ​រង​ នៃបញ្ជាការដ្ឋានអង្គរក្ស​ តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ អគ្គមេបញ្ជាការ​រង​ និងជាមេបញ្ជាការ​ នៃបញ្ជាការដ្ឋានអង្គរក្ស​។

ដើមី្បចូលរួមសម្រាលការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលប្រជាពលរដ្ឋនៅតាមបណ្តារាជធានី ខេត្ត ជួបនូវការខ្វះខាត ជាស្បៀងអាហារប្រចាំថ្ងៃ​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហ៊ាង​ អគ្គមេបញ្ជាការ​រង​ និងជាមេបញ្ជាការ​ នៃបញ្ជាការដ្ឋានអង្គរក្ស​ បាននាំយកអំណោយ​អង្ករនាងមិញ​ ចំនួន​ ២០តោន​ ប្រគល់ជូន​ សម្ដេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ ចុះមូលដ្ឋានខេត្តសៀមរាប​ តាមរយៈ​រដ្ឋបាលខេត្តសៀមរាប​ ដេីម្បីចាត់ចែង​ និងចែកអំណោយជូនដល់បងប្អូនប្រជាពលដែលខ្វះខាត​នៅតាមមូលដ្ឋាន​ និងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះផ្សេងៗ។

នាឱកាសនោះដែរក្នុងនាមរដ្ឋបាលខេត្ត​ លោក​ ពិន​ ប្រាកដ​ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហ៊ាង​ អគ្គមេបញ្ជាការ​រង​ និងជាមេបញ្ជាការ​ នៃបញ្ជាការដ្ឋានអង្គរក្ស​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ឯក​ គង់​ ប៊ុនលី​ មេបញ្ជាការ​រង​ នៃបញ្ជាការដ្ឋានអង្គរក្ស​ និងក្រុមការងារទាំងអស់​ ដែលបានផ្តល់អំណោយ ជាអង្ករដល់រដ្ឋបាលខេត្តសៀមរាប ក្នុងពេលដែលប្រទេសកម្ពុជា​ ក៏ដូចជាខេត្តសៀមរាបទេីបតែមានភាពធូរស្រាលពីការរីករាដាលនៃជំងឺកូវីដ១៩​ និងបានជូនពរដល់​ក្រុមការងារ​ទាំងអស់​ជួបប្រទះតែពុទ្ធពរទាំង​ ៤ប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ និងជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។