ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសពរបស់ ឧបាសក ប៉ោ សុនដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្ដី

(ព្រៃវែង) :ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង និងក្នុងនាមខ្ញុំផ្ទាល់ និងភរិយា មានក្តីរន្ធត់ក្តុកក្តួលរំជួលចិត្តឥតឧបមា និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ឧបាសក ប៉ោ សុន ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាព នាថ្ងៃសៅរ៍ ១៣កេីត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

យើងខ្ញុំសូមបួងសួងដល់ដួងវិញ្ញាណក្ខុន្ធ ឧបាសក ប៉ោ សុន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម​ក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព មេត្តាទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។