ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម បានចុះត្រួតពិនិត្យមើលការនេសាទសមុទ្រ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ ការអភិរក្ស និងការគ្រប់គ្រងធនធានជលផលនៅក្នុងតំបន់សមុទ្រ

នៅព្រឹកថ្ងៃអង្គារ៍ ទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមហៃ រស្មី អនុរដ្ឋលេខាធិការ រួមទាំង ឯកឧត្តម ព្រំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ព្រមទាំងសហការី បានចុះត្រួតពិនិត្យមើលការនេសាទសមុទ្រ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ ការអភិរក្ស និងការគ្រប់គ្រងធនធានជលផលនៅក្នុងតំបន់សមុទ្រ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចុះទៅពិនិត្យមើលទីតាំងសមុទ្រនៅជុំវិញតំបន់កោះថាស ដែលក្រុមហ៊ុន ជិន យូតាំង (ខេមបូឌៀ) ហ្វីសីរី ឯ.ក បានស្នើសុំរាជរដ្ឋាភិបាល ដើម្បីវិនិយោគលើអភិវឌ្ឍន៍វារីវប្បកម្ម (ចិញ្ចឹមត្រីក្នុងបែរ) ក្នុងលំហរ សមុទ្រនៅពេលខាងមុខ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។