ព័ត៌មានជាតិ

សកម្មភាពរបស់កសិករ និងលទ្ធផលក្នុងការស្ដាលឡើងវិញការដាំដុះនៅតាមបណ្ដាលស្រុក ក្រុងទាំង៨

(បាត់ដំបង) ÷យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយពីទទួលបានគ្រាប់ពូជស្រូវចំនួន ១ ០៥០ តោន និងគ្រឿងឧបភោគបរិភោគ​ ស្បៀងអាហារ​ សម្ភារៈ​ ជូនដល់កសិករចំនួន ១០ ៥០០ គ្រួសារដែលទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្កៀង កន្លងទៅ ដែលពីធីបែងចែកគ្រាប់ពូជស្រូវបានប្រព្រឹត្តទៅកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតី​ដ៏ខ្ពង់ខ្ពស់​ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០២០ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះពិនិត្យសកម្មរបស់កសិករ និងលទ្ធផលក្នុងការស្តារឡើងវិញការដាំដុះនៅតាមបណ្តាស្រុក ក្រុង​ទាំង៨​ ដែលមកទល់ពេលនេះសម្រេចបានដូចខាងក្រោម៖
១- ការងារភ្ជួររាស់សម្រេចបានចំនួន៣ ៣៥៩ ហ.ត
២- ការងារដាំដុះសម្រេចបានចំនួន ៣ ៣៥៩ ហ.ត ស្មើនឹង៣១,៩៩% នៃផែនការចំនួន ១០ ៥០០ ហ.ត ក្នុងនោះមានក្រុង ស្រុក ចំនួន៨ ដែលក្នុងនេះរួមមាន៖
១-ស្រុកបាណន់ ផ្ទៃដី ៥៥ហិកតា
២-ស្រុកថ្មគោល ផ្ទៃដី ១ ០៨៥ហិកតា
៣-ក្រុងបាត់ដំបង ផ្ទៃដី ១២ហិកតា
៤-ស្រុកបវេល ផ្ទៃដី ១ ០៨៦ហិកតា
៥-ស្រុកឯកភ្នំ ផ្ទៃដី ៧៩៥ហិកតា
៦-ស្រុកមោងឬស្សី ផ្ទៃដី ៤៥ហិកតា
៧-ស្រុកសង្កែ ផ្ទៃដី ២១៥ហិកតា
៨-ស្រុកគាស់ក្រឡ ផ្ទៃដី ៦៦ហិកតា ។
សូមបញ្ជាក់ផងដែរថាមានស្រុកចំនួន២គីស្រុករុក្ខគីរី និងស្រុករតនមណ្ឌល មិនអាចធ្វើការស្តារស្រូវឡើងវិញបានដោយពុំមានទឹកគ្រប់គ្រាន់ និងស្រុកមួយចំនួនទៀតមិនទាន់បានស្តារគ្រប់តាមផែនការដោយសារទឹកនៅក្នុងស្រែមានចំនួនច្រើន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។