ព័ត៌មានជាតិ

ល្បែងស៊ីសងយ៉ាងគគ្រឹកគ្រេង នៅសង្កាត់ជ្រាវ ក្រុងសៀមរាប​ ផ្លូវចូលតាមបឹងពារាំង

(សៀមរាប) :យោងតាមប្រជាពលរដ្ធរស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាបបានឲ្យដឹងថា​ ទីតាំងល្បែងស៊ីសងបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែង​នៅភូមិបឹង សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប ខេត្តសៀមរាប ផ្លូវចូលតាមបឹងពារាំង ម្ចាស់ឈ្មោះ វ៉ាន់ កំពុងបើកលេង​យយ៉ាងសុខសប្បាយ ហើយអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ឋ មិនហ៊ាន ចុះបង្រ្កាប។

ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា​ ទីតាំងបនល្បែងខុសច្បាប់នៅ​សង្កាត់ជ្រាវ បើកលេង​យ៉ាងអាណាធិបតេយ្យ​បែបនេះ​ហេតុអ្វីអាជ្ញាធរ និងសមត្ថកិច្ច​មូល​ដ្ឋានបែជាមិនដឹង​ ?​ ឬមានអ្វីនៅពីក្រោយ​ ។

បើតាមប្រភពបានឲ្យដឹងទៀតថា​ ទីតាំងបនល្បែងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះគេនាំគ្នាចាក់លុយរាប់លាន​រៀល​ សម្រាប់មាន់ជល់​ ភ្នាល់ចាក់​លុយ​មួយគួៗ​រាប់លាន់រៀល​ ចំណែកអាប៉ោងវិញភ្នាល់ចាក់​លុយ​ មួយគ្របៗរាប់លានរៀលដូចគ្នា។

ហើយជាពិសេសទៅទៀតនោះទីតាំងបន​ល្បែង​មួយនេះគេសង្កេតឃើញមានអ្នកចាំមើលផ្លូវ​ ហើយអ្នកខ្លះទៀតចាំសម្រប់សម្រួល!។

ដូច្នេះហើយពលរដ្ឋមានការព្រួយបារម្មណ៍​ ពីសុវត្ថិភាពសង្គម​ នៅក្នុងមូលដ្ឋានរបស់​ពួកគាត់ទើបបានស្នើសុំដល់អាជ្ញាធរមាន​សមត្ថកិច្ច​ ដែលពាក់ពន្ធ័ខេត្តសៀមរាប​ មេត្តាចុះពិនិត្យ​និងធ្វើការបង្ក្រាបផង​ ធ្វើយ៉ាងណាឲ្យស្របតាមគោល​នយោបាយភូមិ ឃុំ មានសុវត្ថិភាព​ទាំង៩​ចណុចរបស់​រាជរដ្ឋាភិបាល​ ដែលដាក់​ចេញ​ដោយក្រសួងមហាផ្ទៃ​ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។