ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលអំពីវឌ្ឃនាភាពការងារ របស់សាខា សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម

(កំពង់ចាម) ÷នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលអំពីវឌ្ឍនភាពការងាររបស់សាខា សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពងលចាម។
ក្នុងដំណើរអញ្ជើញរបស់ឯកឧត្តម អភិបាលខេត្ត ក៏បានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់លោកប្រធាន អនុប្រធាន លេខាធិការ និងសមាជិកសមាគមជាច្រើនរូប នឹងបានផ្តល់នូវអនុសាសន៍ណែនាំល្អៗជាច្រើន ដល់ថ្នាក់ដឹកនាំ និងសមាជិកសមាគម ដើម្បីយកទៅធ្វើការដឹកនាំសាខាសមាគមឲ្យមាននិរន្តរភាព និងភាពជោគជ័យ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ពីបញ្ញវន្តក្មេងវត្តឲ្យបានជ្រួតជ្រាបទៅដល់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។