ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទូទាំងខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ (ដូសជំរុញ) (Moderna)

(កំពង់ចាម) :នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្ត អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ (ដូសជំរុញ) (Moderna) នៅសាលាខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈខេត្ត តំណាងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំស្វែងរកវ៉ាក់សាំងយ៉ាងច្រើនលើសលប់មកចាក់ជូន មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស រហូតយើងការពារខ្លួនបានពីវីរុសមហាប្រល័យជាសកល កូវីដ-១៩។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។