ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ស្តីពីការបូកសរុបលទ្ធផលនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ប្រចាំឆ្នាំ២០២១

(ព្រៃវែង) :នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ស្តីពីការបូកសរុបលទ្ធផលនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តទៅនៅសាលប្រជុំពហុបំណង “B” សាលាខេត្តព្រៃវែង។

ក្នុងកិច្ចប្រជុំពិភាក្សានោះដែរ ក៏មានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្ត សរុបចំនួន១៤នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋបាល​ខេត្ត​ និងមន្ត្រីជំនាញរបស់រដ្ឋបាលខេត្ត ដែលបានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ប្រចាំឆ្នាំ២០២១ នេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះ គឺរដ្ឋបាលខេត្ត បានពិនិត្យបន្ថែមលើករណីដែលនៅសេសសល់ មិនទាន់បានដោះស្រាយ យកមកដោះស្រាយ ជាពិសេស លើការងាររបស់ក្រុមហ៊ុនអគ្គិសនី ការងារចេញប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ដូចជាប្រឡាយ ផ្លូវ និងផ្លូវលំ។ល។ តាមបណ្តាស្រុកនានា ដោយត្រូវសិក្សា និងស្វែងរកឯកសារពាក់ព័ន្ធទាំងអស់ ដើម្បីជាមូលដ្ឋានក្នុងការកំណត់យន្តការឲ្យបានហ្មត់ចត់ និងពន្លឿនតាមនិតិវិធីច្បាប់ឲ្យបានឆាប់រហ័ស និងទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។