ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបជាមួយគណៈកម្មការផលិតភាពយន្ត៖ «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី»

(ភ្នំពេញ) :នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបជាមួយគណៈកម្មការផលិតភាពយន្ត៖ «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» និងបានស្តាប់នូវបទបង្ហាញអំពីគម្រោងនៃដំណើរការផលិតភាពយន្តភាគនេះ ដែលមានលក្ខណៈប្រវត្តិសាស្ត្រផ្អែកទៅលើដំណើររឿងពិតនៃថ្នាក់ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

តាមរយៈភាពយន្តដែលនឹងត្រូវផលិតឡើងនេះ នឹងផ្តល់ជាភាពងាយស្រួលសម្រាប់សាធារណជនជាទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ក្នុងការទស្សនា និងស្វែងយល់ដឹងកាន់តែស៊ីជម្រៅអំពីដំណើរពលិកម្មរបស់ឥស្សរជនជំនាន់មុនដែលជាប្រមុខថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន ក្នុងការស្វែករកសុខសន្តិភាពជូនប្រទេសជាតិ ដោយការដាក់ជីវិត ជាដើមទុន។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី សូមថ្លែងអំណរគុណគណៈកម្មការផលិតភាពយន្ត៖«កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី» ចំពោះការធ្វើបទបង្ហាញ និងសូមជូនពរឱ្យដំណើរ ប្រព្រឹត្តទៅនៃការផលិតភាពយន្ដដ៏មានអត្ថន័យជ្រាលជ្រៅនេះ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។