ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម សកម្មភាពរបស់កសិករក្នុងការស្ដាលដំណាំស្រូវឡើងវិញ ក្រោយពីទទួលបានគ្រាប់ពូជចំនួន ១៧១តោនក្នុងពិធី បែងចែកគ្រាប់ពូជស្រូវ កាលពីថ្ងៃទី១២ ខែវិច្ឆកា

នៅថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រីអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រី ចុះពិនិត្យសកម្មភាពរបស់កសិករក្នុងការស្តារដំណាំស្រូវឡើងវិញ ក្រោយពីទទួលបានគ្រាប់ពូជស្រូវចំនួន ១៧១តោន ក្នុងពីធីបែងចែកគ្រាប់ពូជស្រូវ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតិយភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមកាងាររាជដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកពូជស្រូវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ ចំពោះលទ្ធផលក្នុងការស្តារឡើងវិញនៃការដាំដុះស្រូវនៅតាមបណ្តាស្រុក ក្រុងទាំង៦ ដែលមកទល់ពេលនេះសម្រេចបានដូចខាងក្រោម៖
១- ការងារភ្ជួររាស់សម្រេចបានចំនួន ៤៦៦ ហិកតា
២- ការងារដាំដុះសម្រេចបានចំនួន ៤៦៦ ហិកតា ស្មើនឹង ២៦% នៃផ្ទៃដីខូចខាតចំនួន ១ ៧៩២ ហិកតា ក្នុងនោះមានក្រុង ស្រុកចំនួន៦ ដែលក្នុងនេះរួមមាន៖
១- ស្រុកបរិបូណ៍ផ្ទៃដី ២៥ ហិកតា
២- ស្រុកជលគិរីផ្ទៃដី ៥៥ ហិកតា
៣- ក្រុងកំពង់ឆ្នាំងផ្ទៃដី ៥១ ហិកតា
៤- ស្រុកកំពង់លែងផ្ទៃដី ៣៥ ហិកតា
៥- ស្រុកកំពងង់ត្រឡាចផ្ទៃដី ៦៥ ហិកតា និង
៦- ស្រុករលាប្អៀរផ្ទៃដី ២៣៥ ហិកតា ។
សូមបញ្ជាក់ផងដែរថាស្រុកចំនួន៦ខាងលើ មិនទាន់បានស្តារគ្រប់តាមផែនការដោយសារទឹកទន្លេមានការស្រកយឺត ហើយកសិករខ្លះទៀតកំពុងតែមមាញឹកភ្ជួរាស់ដីសាបព្រោះបន្តបណ្តើរៗថែមទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។