ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង

(ព្រៃវែង) :នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមក្នុងសន្និបាតនេះ មានឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សមាជិកគណបក្សខេត្ត សាខាបក្សអង្គភាព មន្ទីរ និងសមាជិក សមាជិការអង្គសន្និបាតទាំងមូលសរុប៣៦៨នាក់ ។

នៅក្នុងពិធីបើកសន្និបាត ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅជូនចំពោះគណៈអធិបតី និងអង្គសន្និបាត ទាំងមូល និងបានបញ្ជាក់ពីការអនុវត្តនូវផែនការយុទ្ធសាស្ត្រ សំខាន់ៗ ដែលក្រុមការងារយុវជនគណបក្សខេត្ត ត្រូវអនុវត្ត ក្រោមការចង្អុលបង្ហាញពីសម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារចុះមូលដ្ឋានជួយខេត្តព្រៃវែង និងខេត្តបាត់ដំបង ជាពិសេស ដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានស្នើរសុំសមាជិក សមាជិកា នៃ អង្គសន្និបាតឲ្យចូលរួមផ្តល់មតិក្នុងកម្មវិធីពិភាក្សាឲ្យបានផុលផុសទៅតាមរបៀបវារៈសន្និបាត ហើយចូលរួមគាំទ្រ និងអនុវត្តសកម្មភាពបន្តទៀតនូវគោលនយោបាយសំខាន់ៗលើ វិស័យនានា និងទិសដៅការងារសំខាន់ៗដែលត្រូវអនុវត្ត នៅឆ្នាំ២០២២ ឲ្យទៅជាចលនារួមដ៏ខ្លាំងក្លាសំដៅសម្រេច ឲ្យបានជាផ្លែផ្កាបន្តទៀតសម្រាប់ឧត្តមប្រយោជន៍របស់ជាតិ។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្តតំណាងឲ្យក្រុមការងារយុវជនគណបក្សខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស្បោង សារ៉ាត ឯកឧត្តម លោកជំទាវគណៈអធិបតី ដែលតែងតែឧបត្ថម្ភ គាំទ្ររាល់សកម្មភាពក្រុមការងារ និងបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតនាពេលនេះ និងសូមគោរពជូនពរ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។