ព័ត៌មានជាតិ

អតីតថ្នាក់ដឹកនាំមូលដ្ឋាន អតីតCNRP  ក្រុងកំពង់ចាម ចំនួន៥រូប ស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់!

(កំពង់ចាម) :ដោយមើលឃើញពីគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃអាទិត្យទី៣០ ខែមករា ឆ្នាំ២០២២ មានបងប្អូនដែលជាអតីតថ្នាក់ដឹកនាំមូលដ្ឋាននៃអតីតCNRP សង្កាត់ចំនួន២ ក្នុងក្រុងកំពង់ចាម ចំនួន ០៥រូប បានស្ម័គ្រចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម។

អ្នកទាំង០៥ រូប ដែលស្ម័គ្រចិត្តសុំចូលមកបម្រើជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម រួមមាន÷
១-លោក វ៉ា ចាន់ថុល អតីតប្រធានគណបក្ស CNRP ប្រចាំក្រុងកំពង់ចាម ។
២-លោក អុី សុខុន អតីតសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ CNRP ។
៣-លោស្រី អុឹម សុខហេង អតីតបេក្ខជន CNRP បម្រុងសង្កាត់កំពង់ចាម ។
៤-លោកស្រី យ៉ុង គីមវួច អតីតសមាជិក បក្ស CNRP
៥-លោក ហួន សុខ អតីតសមាជិកបក្ស CNRP ។

បន្ទាប់ពីបានធ្វើពិធីបញ្ចូលតាមលក្ខន្តិកៈដែលបានកំណត់រួចមក ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានមានមតិសម្តែងការស្វាគមន៍ចំពោះបងប្អូនដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយឯកឧត្តមប្រធានបានស្នើឱ្យបងប្អូនចូលរួមគោរពលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា និងសូមរក្សាគោលជំហរស្មោះត្រង់ជាមួយគណបក្ស និងរាជរដ្ឋាភិបាល កុំវៀចវេរតាមការអូសទាញរបស់គណបក្សណាមួយ ហើយសូមបងប្អូនបន្តចលនាអូសទាញបងប្អូនដែលជាអតីតបក្សប្រឆាំងឲ្យមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាជាបន្តទៀត ។
ឯកឧត្តមប្រធាន ថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា សូមបើកទ្វារចំហរចាំទទួលស្វាគមន៍បងប្អូន ដែលភ្ញាក់រលឹកខ្លួន ដើម្បីមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាគ្រប់ពេល ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។