ព័ត៌មានជាតិ

គ្រោះអគ្គិភ័យកេីតឡេីងទាំងព្រឹកព្រលឹមនៅក្រុងបាត់ដំបង

(បាត់ដំបង) ÷នៅព្រឹកព្រលឹមថ្ងៃទី ១៩​ ខែ​ វិច្ឆិកា​ឆ្នាំ​២០២០​វេ​លាម៉ោងប្រមាណ៧និង០០នាទី​ គ្រោះអគ្គិភ័យមួយបានកេីតឡេីងក្នុងលំនៅដ្ឋាប្រជាពលរដ្ឋស្ថិត​នៅក្រុមទី០១ភូមិចំការឫស្សី​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ដែល​មានម្ចាស់លំនៅដ្ឋានឈ្មោះ​ ពិន​ សម្បត្តិ​ ភេទ​ស្រី​ អាយុ៦៧ឆ្នាំ​ ។

តាមបទបញ្ជាភ្លាមៗរបស់លោកឧត្តមសេនីយ៍ត្រី​ សាត​ គឹមសាន​ស្នងការនៃស្នងការដ្ឋាននគរ​បា​ល​​​​ខេត្តបាត់ដំបង​ លោកឧត្តមសេនីយ៍ត្រី​ ស៊ី​ន​ ឃ​ន​ ស្នងការរងទទួលដឹកនាំផែនការងារអគ្គិភ័យ​បាន​ដឹកនាំបំពេញបេសកកម្មពន្លត់អគ្គិភ័យនេះដោយ​មានរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាន​ របស់អធិ​ការដ្ឋាននគរបាលស្រុកសង្កែ​និងរថយន្តរបស់ក្រុមហ៊ុនឯកជនផង​ រហូតមកដល់ម៉ោង៨​និង៣០​នាទីមុននេះ​ អគ្គិភ័យត្រូវបានរលត់ទាំងស្រុង។

ជុំវិញគ្រោះអគ្គិភ័យនេះ​ មិនបានបណ្តាលឱ្យរង​គ្រោះថ្នាក់ដល់មនុស្សនោះទេ​ ប៉ុន្តែលំនៅដ្ឋានទំហ៊ំបណ្តោយ១៥ម៉ែត្រនិងទទឹង០៨ម៉ែត្រ​រួមទាំងទ្រព្យសម្បត្តិផងត្រូវអគ្គិភ័យលេបត្របាក់​អស់ទាំងស្រុ​ង​ ។ ជនរងគ្រោះសន្និដ្ឋានដោយខ្លួនឯងថា​ គ្រោះអគ្គិភ័យដែលកេីតឡេីងក្នុងលំនៅដ្ឋានរបស់គាត់គឺអាចបណ្តាលពីការឆ្លងចរន្តអគ្គិសនី។

មហាជននៅទីកន្លែងកេីតហេតុលេីកយោបល់ថា​ សំណាងហេីយ​ បេីគ្រោះអគ្គិភ័យនេះមិនមានការជួយអន្តរាគមន៍បានទាន់ពេលវេលាពីសមត្ថកិច្ចជំ​នាញទេនោះ​ អគ្គិភ័យនឹងឆ្លងរៀលដាលបន្ត​ទៅ​លំនៅដ្ឋានក្បែរនោះ​ ហេីយទីនោះជាទីកន្លែ​ង​ដែលពលរដ្ឋលោកប្រកបអាជីវកម្មលក់ហ្កាសនិង​ស្តុក​នៅ​ក្បែរគ្នា។

លោកឧត្តមសេនីយ៍ត្រី​ ស៊ី​ន​ ឃន​ លោកបានឃេីញទិដ្ឋភាពនេះ​ ហេីយលោកនិងពិនិត្យ​ រួចធ្វេី​សេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំស្នងការ​ អនុវ​ត្តនៅពេលបន្ទាប់៕ដោយលោក ព្រំ ហម

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។