ព័ត៌មានជាតិ

លោក សុខ លូ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់ពីតម្រូវការ សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង

(បាត់ដំបង) :រសៀលថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងស្តាប់ពីតម្រូវការ សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង នៅទីតាំងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ក្នុងពិធីសំណេះសំណាលនេះផងដែរក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត លោកអភិបាលក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត មន្រ្តីរាជការ កងកម្លាំង អាជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋ ។

លោក អភិបាល នៃគណៈអភិបាលខេត្ត ក៏បានមានប្រសាសន៍ ពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនប្រជាពលទាំងអស់ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។

លោកបានបន្តទៀតថា រាល់តម្រូវការ និងសំណូមពរដែល បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់អូរចារ បានលើកឡើងថ្ងៃនេះ ឯកឧត្តម និងក្រុមការងារ នឹងបន្តចុះពិនិត្យ ហើយពិនិត្យលទ្ធភាពដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ។

លោកក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញារមូលដ្ឋាន ជាពិសេស អាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់ចំពោះការផ្តល់សេវា និងការដោះស្រាយបញ្ហា សំណូមពរផ្សេង ៗ ជូនប្រជាពលរដ្ឋ ហើយសង្កាត់មិនដោះស្រាយបាន សូមរាការណ៍ទៅដល់រដ្ឋបាលក្រុង ហើយបើក្រុងដោះស្រាយមិនបានទៀត សូមរាយការណ៍ ទៅរដ្ឋបាលខេត្ត ។

លោក ក៏បន្តជំរុញ ឱ្យបងប្អូនប្រជាពលទាំងអស់ទៅចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ និងបន្តអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ក្នុងពេលបើកបរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។