ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកសាលាផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម ពិធីនេះក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា

(កំពង់ចាម) នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធពិធីបើកសាលាផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម ពិធីនេះក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ឈួន ចាន់ ថន អនុប្រធាន លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម។
សិក្ខាសាលានេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី សាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ត្រីគណៈកម្មការជាតិប្រឆាំងភេរវកម្ម មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុកទាំង១០ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។