ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា សូមមន្ត្រីគ្រប់រូបបញ្ចេញឱ្យអស់សមត្ថភាព និងទេពកោសល្យក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២សូមមន្ត្រីគ្រប់រូបបញ្ចេញឱ្យអស់សមត្ថភាព និងទេពកោសល្យក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ បន្តឥរិយាបថទន់ភ្លន់ តែមិនទន់ជ្រាយពោលគឺ ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុង ខិតខំបម្រើការងារឱ្យបានល្អប្រសើរជូនអង្គភាព បើជួបបញ្ហាប្រឈមត្រូវរួមគ្នាធ្វើការដោះស្រាយ។ ក្នុងនាមជាមន្ត្រីរាជការត្រូវធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ត្រូវហ៊ានលះបង់អស់កម្លាំងកាយចិត្តក្នុងបុព្វហេតុជាតិ និងប្រជាជន ដើម្បីឱ្យក្លាយខ្លួនទៅជាអ្នកបន្តវេនដ៏ល្អនាពេលអនាគត។
ជាពិសេសត្រូវចងចាំនូវគោលការណ៍ណែនាំប្រកបដោយកិត្តិបណ្ឌិតរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត÷ ធ្វើការឱ្យលឿន ធ្វើការឱ្យលះ បើស្ទះត្រូវសុំគោលការណ៍។

អនុសាសន៍ណែនាំបែបនេះ ត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នាសាលប្រជុំសាលាខេត្ត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។