ព័ត៌មានជាតិ

ក្រុមការងារចម្រុះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស​ នៅក្នុងស្រុកស្វាយលេី​ ខេត្តសៀមរាប

(សៀមរាប)  :នៅថ្ងៃ​ អង្គារ ៣កើត ខែ​ មាឃ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស​២៥៦៥ ត្រូវនឹង​ ថ្ងៃទី​០៨ ខែ​កុម្ភះ ឆ្នាំ២០២២ ក្រុមការងារចម្រុះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត សហការជាមួយនគរបាលចរាចរណ៍ សមត្ថកិច្ចប្រឆាំងបទល្មេីសគ្រឿងញៀន នៃស្នងការនគរបាលខេត្ដសៀមរាប កម្លាំងកងរាជអាវុធហត្ថ(អ.ហ) និងមន្ត្រីជំនាញមូលដ្ឋាន ដឹកនាំដោយ លោកពិន​ ប្រាកដ​ អភិបាលរងខេត្ត​ និងមានការចូលរួមពីលោកជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ ទទួលបន្ទុក។

ក្រុមការងារចម្រុះបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស​ និងបានចុះអនុវត្តការងារជាប្រចាំតាមដងផ្លូវជាតិលេខ៦៤ នៅ
ភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-បានត្រួតពិនិត្យយានយន្តសរុបចំនួន​ ៧៥គ្រឿង យានយន្តត្រឹមត្រូវចំនួន​ ៦៦គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន​ ០៩គ្រឿង​ បានដោះភ្លើងបំពាក់ខុសលក្ខណៈបច្ចេកទេស ចំនួន​ ០៩គ្រឿង
-បានធ្វើការណែនាំអ្នកបើកបរគោយន្តកន្រ្តៃ​ និងបិទស្ទីកឃ័រចំណាំងផ្លាតចំនួន ៥៧គ្រឿង។

ជាមួយគ្នានេះដែរ​ ក្រុមការងារក៏បានចែកខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ មានដូចជា៖​ សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៣០ក្បាល​ ឯកសារជំនួយស្មារតីអ្នកបើកបរ ៣០សន្លឹ​ និងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក​ ៣០ក្បាល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។