ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមានជ័យ ទទួលបានអំណោយជាអង្ករ និងសម្ភារមួយចំនួនពីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ធរងគ្រោះដោយទឹកជំនន់

(បន្ទាយមានជ័យ) ៖នាព្រឹកថ្ងៃ១៧ ខែតុលា ឆ្នាំ២០២០នេះ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានអញ្ជើញនាំយកនូវអំណោយជាអង្ករ និងសម្ភារ មកឧបត្ថម្ភដល់ខេត្តបន្ទាយមានជ័យ ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងឱកាសដែលឯកឧត្តមប្រធានព្រមទាំងក្រុមការងារក៏បានអញ្ជើញពិនិត្យមើលស្ថានភាពទឹកជំនន់ និងជួបពិភាក្សាស្វែងយល់ពីស្ថានភាពទឹកជំនន់ វិធានការដោះស្រាយឆ្លើយតបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការជួយប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានគោរពជូនពរឯកឧត្តមនិងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បានប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ដោយសំភារៈទាំងនោះរួមមានដូចជាៈ
១. មី ៣០០ កេស
២. ត្រីខ ៣០០ យួរ
៣. ទឹកសុទ្ធ ៨០០ កេស
៤. ទឹកក្រូច ១០០ កេស
៥. ថ្នាំប៉ារ៉ាសេតាម៉ុល ១០ កេស និង
៦. ថ្នាំមុលទីវីតាមីន ១០កេស
៧.អង្ករ ១០០ការ៉ុង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។