ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន បាននាំយកថវិកា អង្ក និងភេទជ្ជ: ផ្សេងៗទៀត ដែលជាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនគ្រួសារសព លោកអនុសេនីឯកប៊ឹន វិបុល

(ព្រៃវែង) ៖ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បាននាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣១,០១១ ,៥០០ រៀល, អង្ករ ៥០ គីឡូក្រាម, មី ០៣កេស, ទឹកបរិសុទ្ធ ០៣កេស, ទឹកក្រូច ០៣កេស, ជែល ០៣ដប, ម៉ាស់ ០៣ប្រអប់ ជូនដល់គ្រួសារសព លោកអនុសេនីយ៍ឯក ប៊ី វិបុល មេបញ្ជាការរង មូលដ្ឋានស្រុកមេសាង ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង ១៤និង១៥នាទី ថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ ដោយរោគាពាធ នៅភូមិក្រាំង ឃុំស្ពឺ(ក) ស្រុកបាភ្នំ ខេត្តព្រៃវែង ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។