ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ផ្លូវគមនាគមន៍ ជាសសៃឈាមសេដ្ឋកិច្ច

(កំពង់ចាម) :នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និងឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ អញ្ជេីញ​ចូលរួមជាគណៈអធិបតី ក្នុងពិធីបេីកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ​ DBST ប្រវែង ១៦,៨ គីឡូ​ម៉ែត្រ​ តភ្ជាប់ពីផ្លូវជាតិលេខ៧១ ស្ថិតក្នុងឃុំតាអុង​ ឆ្ពោះទៅឃុំជយោ​ ស្រុកចំការលេី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ នាយរងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ពិធីខាងលើធ្វើឡើងនៅវត្តប្រសើរ ឃុំតាអុង ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមការងារថ្នាក់ជាតិចុះស្រុកចំការលើ អាជ្ញាធរខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ ក្រុមហ៊ុនទទួលការ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។