ព័ត៌មានជាតិ

សូមអបអរសាទរ សមិទ្ធផលថ្មីក្នុងទីអារាមវត្ត បុទមរ័ត្នមានជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

(កំពង់ចាម) :ក្លោងទ្វារ និងសមិទ្ធផលនានា ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេសបានរីកដុះដាលជាបន្តបន្ទាប់នៃទីអារមវត្ត បុទមរ័ត្នមានជ័យ ស្ថិតក្នុងភូមិច្រកភ្នំ ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយក៏ត្រូវបានដាក់សម្ពាធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងខេត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ សមិទ្ធផលទាំងនេះគឺផ្តើមចេញពីកត្តាប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។