ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បាន​អញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ចាកចេញពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់មាតុប្រទេសវិញ

(ភ្នំពេញ) :នៅរសៀលថ្ងៃទី ១៣ កុម្ភ: ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន​អញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ វិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានអញ្ជើញចូលរួមចុងក្រោយនៅក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់ ដែលមានវាគ្មិនជាប្រមុខដឹកនាំ និងជាអតីតមន្រ្តីសំខាន់ៗមកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។

វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី លើទឹកដីកូរ៉េបានលើកស្ទួយនិងផ្សព្វផ្សាយនូវវិសាលភាពសន្តិភាពមិនត្រឹមតែសម្រាប់ឧបទ្វីបកូរ៉េទេ គឺទៅកាន់ពិភពលោកទាំងមូលផងដែរ។

ពិតប្រាកដណាស់ ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ដែលសម្តេចតេជោបានទទួលពីម្សិលមិញគឺជាកិត្តិយសនិងមោទនភាពនៃកម្ពុជាទាំងមូល។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងចៀសផុតពីជំងឺឆ្លងកូវីដ-១៩គ្រប់ៗគ្នា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។