ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកាឧបត្ថម្ភ ជូនគណៈកម្មការផលិតរឿងភាគ “កូនប្រុសក្រោមពន្លឺព្រះចន្ទ ពេញបូណ៌មី”

(កំពង់ចាម) :ដើម្បីជាការលើកស្ទួយដល់វិស័យសិល្បៈភាពយន្តខ្មែរឱ្យទទួលបានការគាំទ្រ និងល្បីរន្ទឺនៅឆាកជាតិ និងអន្តរជាតិ ជាពិសេសដើម្បីជម្រុញឱ្យការផលិតនូវរឿងភាគដ៏ល្បីល្បាញមួយដែលដកស្រង់ចេញពីប្រវត្តិពិតរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន” ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរ គឺជាអគ្គមគ្គុទេសក៍ឯក និងជាបិតាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ជាក់ស្តែងនៅរសៀល​ ថ្ងៃទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរពាក់ព័ន្ធ អញ្ជេីញជួបសំណេះសំណាលជាមួយគណៈកម្មការផលិតរឿងភាគ “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ស្ថិតនៅក្នុងបរិវេណវត្តកោះគល់ ឃុំកោះរការ ស្រុកកំពង់សៀម និងបានផ្ដល់ថវិកាឧបត្ថម្ភ ចំនួន ៤០ លានរៀលផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។