ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោក គឹម តៃ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម

(កំពង់ចាម) :ថ្ងៃសៅរ៍ទី១៩ ខែកុម្ភៈឆ្នាំ២០២២ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោក គឹម តៃ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម ដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង ៤:៣០ វេលាជិតភ្លឺក្នុងជន្មាយុ៧១ ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបង្ហាញអារម្មណ៍ក្តុកក្តួល និងសោកស្តាយជាពន់ពេកនូវការបាត់បង់ធនធានមនុស្សមួយរូបដែលជាថ្នាក់ដឹកនាំពេញដោយបទពិសោធន៍។ ហើយស្ទើរពេញមួយជីវិតរបស់លោក គឹម តៃ លោកបានលះបង់យ៉ាងធំធេងក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ឯកឧត្តម ក៏បានឧន្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធលោក គឹម តៃ សូមបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។