ព័ត៌មានជាតិ

ក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមដងផ្លូវជាតិលេខ៦ នៅក្នុងស្រុកប្រាសាទបាគង​

ថ្ងៃ​សុក្រ ២រោច ខែ​ មាឃ ឆ្នាំឆ្លូវ ត្រីស័ក​ ព.ស​២៥៦៥ ត្រូវនឹង​ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយនគរបាលចរាចរណ៍ សមត្ថកិច្ចប្រឆាំងបទល្មេីសគ្រឿងញៀន នៃស្នងការនគរបាលខេត្ដសៀមរាប កម្លាំងកងរាជអាវុធហត្ថ(អ.ហ) និងមន្ត្រីជំនាញមូលដ្ឋាន ដឹកនាំដោយ លោក ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ និងមានការចូលរួមពីលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសក.ដជ សរ ទទួលបន្ទុក បានចុះអនុវត្តការងារជាប្រចាំតាមដងផ្លូវជាតិលេខ៦ នៅ

ភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប។

ក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសបានត្រួតពិនិត្យយានយន្តសរុបចំនួន​ ៧២គ្រឿង យានយន្តត្រឹមត្រូវចំនួន ៦៥គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន​ ០៧គ្រឿង ដោយបានដោះរានតក្រោយរថយន្តចំនួន ០១គ្រឿង ដោះភ្លើងបំពាក់រថយន្តខុសលក្ខណៈបច្ចេកទេសចំនួន ០១គ្រឿង ពិន័យម្ចាស់រថយន្តមិនយកឯកសារមកចំនួន ០១នាក់ (០១គ្រឿង) បានពិន័យម្ចាស់រថយន្តទៅលើឈៀកផុតសុពលភាពចំនួន ០១នាក់(០១គ្រឿង) បានពិន័យម្ចាស់រថយន្តទៅលើអាជីវកម្មផុតសុពលភាពចំនួន ០១នាក់(០១គ្រឿង) និងបានពិន័យអ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពចំនួន ០១នាក់(០១គ្រឿង)
-ត្រួតពិនិត្យរកសារធាតុញៀនសរុប​ចំនួន ១៦នាក់​ មានសារធាតុញៀនក្នុងខ្លួនចំនួន​ ០១នាក់(អ្នកបើកបរ ០១នាក់ )។

ជាមួយគ្នានោះដែរក្រុមការងារ ក៏បានចែកខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ មានដូចជា សៀវភៅអ្វីដែលអ្នកបើកបរម៉ូតូត្រូវយល់ដឹង ៣០ក្បាល ឯកសារជំនួយស្មារតីអ្នកបើកបរ ៣០សន្លឹក និងសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក​ ៣០ក្បាល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។