ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក អូន ហ្វៃ ដឹកនាំប្រជុំផ្សព្វ ផ្សាយផែនការកិច្ចសហការការពារសន្តិសុខសុវ ត្ថិភាពនិងសណ្តាប់ធ្នាប់ពន្ធនាគារខេត្តបាត់ដំបង

(បាត់ដំបង) ÷នៅរសៀលថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះយោងតាមផែនការលេខ១៤ផក.នប ចុះថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងស្តីពីកិច្ចសហការការពារសន្តិសុខ​សុវ ត្ថិភាពនិងសណ្តាប់ធ្នាប់ពន្ធនាគារខេត្តបាត់​ដំបងដែលត្រូវបានលោក រតនៈ អភិបាល​នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈ​បញ្ជា​ការឯកភាពរដ្ឋបាលខេត្តបាត់ដំបងផ្តល់សច្ចាប័ននាថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងមកនិងដោយបានការអនុញ្ញាតពីលោក ឧត្តម សេនីយ៍ត្រី សាត គឹមសាន ស្នងការនៃ ស្នងការនគរបាលខេត្តបាត់ដំបង នៅសាលប្រជុំតូចក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង លោក​វរ​សេនីយ៍ឯក អូន ហ្វៃ ស្នងការរងផែនការងារ​សេនាធិការនៃស្នងការដ្ឋាន បានដឹក នាំប្រជុំផ្សព្វផ្សាយផែនការនេះដោយមានការ ចូលរួមពីលោកស្នងការរងទទួលផែន និងទទួលការិយា​ល័យពាក់ព័ន្ធ លោកនាយ នាយរង ការិ យាល័យជំនាញពាក់ព័ន្ធ លោកអធិការ អធិ ការរងនគរ​បាលក្រុង ស្រុកពាក់ព័ន្ធចំណុះស្នងការដ្ឋាន៕ដោយលោក ព្រំ ហន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។