ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷ដើម្បីរិតចំណងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាលខេត្តកំពង់ចាម និងកងពលតូចអន្តរាគមន៍លេខ៦ ដែលឈរជើងការពារព្រំដែនប្រសាទព្រះវិហារ

ដើម្បីរិតចំណងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាលខេត្តកំពង់ចាម និងកងពលតូចអន្តរាគមន៍លេខ៦ ដែលឈរជើងការពារព្រំដែនប្រសាទព្រះវិហារ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយលោកនាយករដ្ឋបាលសាលាខេត្ត និងសហការី អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ របស់កងពលតូចអន្តរាគមន៍លេខ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។