ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំជាមួយក្រសួងធំៗចំនួនបី ពិនិត្យ សិក្សាលើវិស័យគមនាគមន៍ និងបរិស្ថាន

(កំពង់ចាម) ÷នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី20 ខែវិច្ឆិកា រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញបើកកិច្ចប្រជុំ ជាមួយប្រតិភូ ក្រសួងសាធារណការ និងដឹកជញ្ជូន /ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីនៃសួងពាក់ព័ន្ធ/នាយក នាយករងរដ្ឋបាលសាលាខេត្ត/ប្រធាន អនុប្រធានមន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

កិច្ចប្រជុំខាងលើក្នុងគោលបំណង ពិនិត្យ ពិភាក្សា លើគម្រោងគមនាគមន៍ និងទីលានកប់សំរាមមួយកន្លែង ស្ថិតនៅក្នុងភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។