ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលបង្រ្កាបករណី​ល្បែងភ្នាល់ជល់មាន់មួយករណី​នៅស្រុកសង្កែឃាត់ខ្លួនអ្នក​ប្រព្រឹត្តចំនួន០៧នាក់អនុវត្តតាមច្បាប់(វីដេអូ)

(បាត់ដំបង) :នៅ​ថ្ងៃ​ ពុធ​ ៧រោច​ ខែ​មាឃ​ឆ្នាំ​ឆ្លូវ​ត្រីស័ក​ព.ស.​២៥៦៥​ត្រូវនឹងថ្ងៃទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២២​ វេ​លា​ ម៉ោង​ ១៤និ​ង​​៤០​ នាទី​ នៅ​ចំណុច​​ចំការ​ក្រូច​ឆ្មា​ស្ថិតក្នុងភូមិ​សំរោងកោង​ ឃុំ​អូរដំបង​១​ ស្រុកសង្កែ​ ខេត្ត​បាត់ដំបង​ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូច​យោបល់លោក​វរសេនីយ៍ឯក​ លឹម​ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​នគរ​បាល​ព្រហ្មទណ្ឌ​ និង​ដោយបានការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ផងនោះ​ លោក​វរ​សេនី​យ៍ឯក​ ឈឿង​ គឹមសុង​នាយការិយា​ល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​ បាន​ដឹកនាំ​កម្លាំង​ ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​(​ ភ្នាល់​មាន់ជល់​)​ ០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​មនុស្ស​ចំនួន​ ០៧​នាក់​ មក​កាន់​ស្នងការដ្ឋាន​ដេីម្បីសាកសួរស្រាវ​ជ្រាវ ។
-*វត្ថុតាងដកហូត​រួម​មាន​ ៖​
-​ មាន់​ជល់​ចំនួន​ ០២​ ក្បាល​
-​ ជញ្ជីង​សម្រាប់​ថ្លឹង​មាន់ជល់​ចំនួន​ ០១​
-​ សង្វៀន​សម្រាប់​ជល់​មាន់​ចំនួន​ ០២​
-​ ឆ្នាំង​ដាំទឹក​សម្រាប់​ស្អំមាន់​ជល់​ចំនួន​ ០១​
-​ ម៉ូតូ​ចំនួន​ ០២​ គ្រឿង​

បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការសាក​សួរស្រាវជ្រាវ​និងចាត់ការបន្ត​តាមនីតិវិធី​ ច្បាប់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។