ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក ឈឿន គឹមសុង បានអញ្ជើញនាំយក ថវិកា និងភេទ:មួយទៀតដែលជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោសាត គឹមសាន ទៅជូនដល់ក្រុមកីឡាបាល់ទះ និងក្រុមកីឡាបាល់ទះ នៃស្នងការនគរបាលខេត្តបាលបាត់ដំបង

(បាត់ដំបង) :នៅថ្ងៃសៅរ៍ ១០ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​និង​ លោក​វរសេនីយ៍ឯក​ ចាន់​ សុធី​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ ​បាន​អញ្ជើញនាំ​យក​ថវិកា​ចំនួន​ ៣,០០០,០០០​ រៀល​ (​ បីលាន​រៀល​ )​ ទឹកសុទ្ធ​ ចំនួន​ ១០​ កេស​ ភេសជ្ជៈ​គោជល់​ ចំនួន​ ០៥​ កេស​ ដែល​ជាអំណោយ​របស់​ឯកឧត្តម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ទៅ​ជូន​ដល់​ក្រុម​កីឡា​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​ ក្រុម​កីឡា​បាល់ទះ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ។

​ ក្រោយ​ពេល​បញ្ចប់​ការ​ប្រកួត​​ ក្រុម​ទាំង​ពីរ​ ទទួលបាន​លទ្ធផល​ ក្រុមកីឡា​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ឈ្នះ​ ក្រុម​កីឡា​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ៣-០​ ។

👉 ក្នុងពេល​នោះដែរ ក្រុមកីឡា​បាល់ទះ​ទាំង​ពីរ​បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​ឯកឧត្តម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ព្រមទាំងក្រុមការងារទាំអស់ សូមជួបតែសុខភាពល្អ និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។