ព័ត៌មានជាតិ

ក្មេងទំនើង០៤នាក់ ដេញកាប់គ្នាប្រសាចពេញផ្លូវ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនភ្លាមៗ!

(ភ្នំពេញ) :នៅវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីដេញកាប់គ្នាដោយប្រើ កាំបិតប៉័ងតោ ដុំថ្ម និងពូថៅ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។