ព័ត៌មានជាតិ

ពិធីសំណេះសំណាលសមាគមន៍នារីនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិ ៨មីនា

(ព្រះវិហារ)  :នារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ បានរៀបចំ ពិធីសំណេះសំណាលសមាគមន៍នារីនៃមន្ទីរព័ត៌មានខេត្តក្នុងឱកាសអបអរសាទរខួបលើកទី១១១ទិវាអន្តរជាតិ៨មីនា ក្រោមវត្តមាន លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មាន ខេត្តព្រះវិហារក្រោមប្រធានបទ (សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត) ដែលពីធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ មន្ត្រីរាជការ និងមន្ត្រីកិច្ច សន្យាជាច្រើន រូប។

មានប្រសាសន៍នាពេលនោះ លោកស្រី ហែម សុគុណពិសី បានថ្លែងថា ទិវា៨មីនា គឺជា
ព្រឹត្តិការណ៍ជាសកល ដែលមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសជាទិវារបស់អង្គ ការសហប្រជាជាតិ ស្តីពីសិទ្ធិស្ត្រីនិងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧ ។ជារៀងរាល់ឆ្នាំប្រទេស កម្ពុជា បានបើកយុទ្ធនាការទិវាអន្តរជាតិនារី៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទាសិទ្ធិ សេរីភាព និង ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទផល បញ្ហាប្រឈម ការប្តជ្ញាចិត្ត និងវិធានការជាវិជ្ជមាន នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើតភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។

លោកស្រីប្រធានមន្ទីរ បានបន្តទៀតថា ក្នុងឆ្នាំ២០២២នេះ ក្រសួងកិច្ចការនារីសហការ ជាមួយនិងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ដែគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំង បណ្ដាញផ្សព្វផ្សាយនានា និងរៀបចំយុទ្ធនាការអបអរសាទរ ទិវាអន្តរជាតិ៨មីនា ខួបលើកទី ១១១ ក្រោមប្រធានបទ ( សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត) ក្នុងគោល បំណង បញ្ជាក់ពីពីតម្លៃសមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍន៍គ្រប់វិស័យ និងជម្រុញឲ្យគ្រប់ ដៃគូពាក់ ព័ន្ធ បន្តអនុវត្តវិធានការគោលបយោបាយកម្មវិធីនានា ក្នុងការលើកកម្ពស់សមភាព យេនឌ័រ និង បង្កើតភាពអង់អាចដល់ស្ត្រីនៅក្នុងការស្ដាសេដកិច្ចសង្គម ក្រោយវិបត្តិកូវីដ-១៩ និងរស់នៅតាម បែបគន្លងថ្មី ក៏ដូចជាការកសាងភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងឱកាសនោះ លោកស្រីក៏បានផ្ដល់ជូនការដូអនុស្សាវរីយ៍ដល់ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ផងដែរ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។