ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម អមដំណើរដោយសហការីបានចេញបំពេញបេសកកម្មរយ:ពេលបីថ្ងៃ

(ភ្នំពេញ) ÷នាព្រឹកសៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័កព ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយសហការីបានអញ្ជើញចេញ ដំណើរបំពេញបេសកកម្មរយ:ពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ទៅ កាន់ខេត្តគោល ដៅចំនួន៥ គឺខេត្តកំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ធំ ក្នុងគោលបំណងសំខាន់៣ គឺទី១-ពិនិត្យ និងចុះពិនិត្យមើលលទ្ធផលនៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញក្រោយពីប្រជាកសិករទទួលបានស្រូវពូជពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា កន្លងទៅ ទី២- ពិនិត្យស្ថានភាពប្រភពទឹកនៅលើទីតាំងដែលបានស្តារ និងការព្យាករណ៍ការប្រើប្រាស់ទឹកដល់ការប្រមូលផល ទី៣-ពិនិត្យ និងវាយតម្លៃលើគុណភាពពូជស្រូវ (អត្រាដំណុះគ្រាប់) ដើម្បីទុកជាទឡ្ហីករណ៍សម្រាប់ការ ស្រាវជ្រាវ និងផលិតពូជស្រូវឲ្យកាន់តែល្អប្រសើរឡើងទាំងក្នុងស្ថានីយន៍រដ្ឋ ក្រុមហ៊ុន ឯកជន និងសហគមន៍កសិកម្ម នាពេលអនាគត់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។