ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បញ្ជាល់ចាត់ឲ្យលោកស្នងការនគរបាលខេត្តកំពង់ចាម ចុះបង្ក្រាបល្បែងសុីសងខុសច្បាប់(ជល់មាន់ និងអាប៉ោង)នៅចំណុចមាត់ព្រែកសណ្ដាយ ស្រុកកោះសូទិន!

(កំពង់ចាម) :នៅវេលាម៉ោង១៤:០០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាលចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់​ និងអាប៉ោង) នៅចំណុចមាត់ព្រែកសណ្ដាយ ស្ថិតនៅភូមិរកាកោងត្បូង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ជាលទ្ធផលកម្លាំងនគរបាល បានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន២៤នាក់ និងដកហូតវត្ថុតាងមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។