ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្រែប្រាំងរបស់ប្រជាកសិករនៅឃុំល្វារ ស្រុកព្រៃឈរ ដែលទើបទទួលបានពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា

(កំពង់ចាម) ÷នៅព្រឹកថ្ងៃសៅរ៍ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្រែប្រាំងរបស់ប្រជាកសិករនៅភូមិតាំងត្រពាំង ឃុំល្វារ ស្រុកព្រៃឈរ បន្ទាប់ពីទទួលបានស្រូវពូជពីរដ្ឋាភិបាលកម្ពុជា កាលពីកំឡុងខែតុលា កន្លងមក។

គួរបញ្ជាក់ថា សម្រាប់ប្រជាកសិករនៅចំណុចទំនប់តាឡូតិ៍ ភូមិតាំងត្រពាំង ឃុំល្វារ គឺទទួលបានស្រូវពូជពីរាជរដ្ឋាភិបាលចំនួន១២០ គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបាន ១០០ គីឡូក្រាម នឹងកំពុងធ្វើការបង្កបង្កើនផលផ្ទៃដីទំហំ ៨០ ហិកតា។ ដោយឡែកសម្រាប់ផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងទូទាំងឃុំល្វារ មានផ្ទៃដីប្រមាណ ប្រហែល ២.០០០ ហិកតា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។