ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅវិទ្យាល័យមេសាង ស្ថិតនៅភូមិជីផុច ស្រុកមេសាង

(ព្រៃវែង) :នៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមិនា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង ក្នុងនាមប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ព្រមទាំងអនុប្រធាន និងសមាជិក សមាជិកា យុវជនក្រុមការងារយុវជនគណបក្សកម្ពុជាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅវិទ្យាល័យមេសាង ស្ថិតនៅភូមិជីផុច ស្រុកមេសាង ខេត្តព្រៃវែង និងបានជួបសំណេះសំណាលជាមួយ ប្រធាន អនុប្រធាន និងសមាជិក សមាជិកា យុវជនក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកមេសាង ចំនួន ៥០នាក់។

នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនេះដែរ ក៏មានអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ក្នុង១គ្រួសារទទួលបានអង្ករចំនួន២០គីឡូក្រាម គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់និងថវិកាមួយចំនួនផងដែរ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយនិង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង ដោយបាននាំមកនូវអំណោយសម្រាប់ដោះស្រាយបញ្ហាមួយរយៈពេល ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទោះមិនអាចផ្គត់ផ្គង់ជីវភាពបងប្អូនបានរហូតក៏ដោយ តែនេះគ្រាន់តែជាការចែករំលែកបន្តិចបន្តួចក្នុងគ្រាលំបាក។

សូមជម្រាបជូនដែរថា បន្ទាប់ពិធីសំណេះសំណាលនេះ ខ្ញុំបាទ ក៏បានបន្តដំណើរចុះសំណេះសំណាលជាមួយយុវជនគណបក្សស្រុក ក៏មានការផ្តល់នូវថវិកាលើកទឹកចិត្តដល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុក-ឃុំចំនួន៥០នាក់ផងដែរ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមេសាង។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាក្រុមការងារយុវជនបក្សស្រុកមេសាងទាំងអស់ ស្តីពីវីរភាពដ៏ឧត្តុងឧត្តមរបស់សម្តេចតេជោ ដែលបានបញ្ចប់សង្រ្គាម និងបង្រួបង្រួមជាតិឡើងវិញបានជោគជ័យ នាំមកនូវសន្តិភាពជូនជាតិ និងប្រជាពលរដ្ឋ ដោយបានដាក់ចេញនូវនយោបាយ ឈ្នះ! ឈ្នះ! នាំឲ្យប្រទេសជាតិមានសុខសន្តិភាពមកទល់សព្វថ្ងៃ បានធ្វើការកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យមានការរីកចម្រើន ដោយផ្តើមចេញពីយើងទាំងអស់គ្នា។

ជាទីបញ្ចប់ សូមជូនពរប្រជាពលរដ្ឋ និងក្រុមការងារយុវជនបក្ស ជៀសផុតពីជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាមួយការរស់នៅស្អាត ហូបស្អាត នាំមកនូវសុខភាពល្អ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។