ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷រូបសំណាក “ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ” កសាងជិតរួចរាល់

(កំពង់ចាម) ;រសៀលថ្ងៃអាទិត្យទី៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការកសាងរូបសំណាក “ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ” ដែលកសាងឡើងអំពីថ្មភក់ មានទំងន់ប្រមាណជាង ៣០តោន ដោយមិនរាប់បញ្ចូលទំងន់បាឡាំង។ គិតមកដល់ពេលនេះរូបសំណាកជាប្រវត្តិសាស្ត្រខាងលើ សម្រេចការកសាងបានប្រមាណជាង៧០ ភាគរយ ហើយរដ្ឋបាលខេត្ត គ្រោងនឹងយកមកតំកល់នៅលើទឹកដីដ៏វិសិដ្ឋនាសួនច្បារមាត់ទន្លេមេគង្គ ក្រុងកំពង់ចាម នាឆាប់ៗខាងមុខ។

តាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អំពីប្រវត្តិនៃ បដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាននៃរចនាបថចម្លាក់លោត នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា (១) បថបាពួន (២) បថអង្គរ និង(៣) បថបាយ័ន ។

ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ”សន្តិភាព” គឺបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពបរិបូណ៌ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។