ព័ត៌មានជាតិ

អ្នកផ្ដើមគំនិតក្នុងការប្រមូលផ្ដុំគ្នាប្រព្រឹត្តល្បែងស៊ីសងជល់មាន់ ឃុំកោះរកា ស្រុកកំពង់សៀមត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបហើយ!

(កំពង់ចាម) :នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១២:៥០នាទី កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានចុះធ្វើការបង្ក្រាប ករណីលេងល្បែងស៊ីសងជល់មាន់ (ដាក់ប្រាក់) នៅចំណុចភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជាលទ្ធផលបានឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ និងវត្ថុតាងមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។