ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ទោះបីជាប្រព័ន្ធសុខាភិបាលកម្ពុជានៅទន់ខ្សោយនៅឡើយ ប៉ុន្តែទឹកចិត្តយើងមិនទន់ខ្សោយទេ

(ត្បូងឃ្មុំ) :សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានមតិខ្លះលើកឡើងថា ប្រព័ន្ធសុខាភិបាលកម្ពុជានៅទន់ខ្សោយនៅឡើយ ប៉ុន្តែទឹកចិត្តយើងមិនទន់ខ្សោយនោះទេ។ សម្តេច បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យើងធ្លាប់ហែលឆ្លងកាត់ការលំបាកដែលបន្សល់ទុកដោយអតីតកាលឈឺចាប់នៃសម័យប៉ុល ពត ដែលបន្សល់ទុកនូវជំងឺរ៉ាំរ៉ៃសម្រាប់ប្រជាជនយើង យើងងើបឡើងជាបន្តបន្ទាប់ ហើយឈានដើរទៅមុខជានិច្ច។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទោះបីមានការប្រមាថមើលងាយលើប្រព័ន្ធសុខាភិបាលក៏ដោយ យើងនៅតែជឿជាក់លើមនសិការវិជ្ជាជីវៈ និងការសម្រេចចិត្តផ្នែកនយោបាយជាពិសេសនយោបាយវ៉ាក់សាំងរបស់កម្ពុជាសំដៅការពារអាយុជីវិតរបស់ប្រជាជនយើង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។