ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិ​យាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល សំ​ណេះសំណាល ជាមួយកងកម្លាំងនគរបាលនារីក្នុងទិវានារីអន្តរជាតិ​ ៨​ មីនា​ ២០២២


(បាត់ដំបង) :នៅរសៀលថ្ងៃ ចន្ទ ៥ កើត ខែ ផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹងថ្ងៃទី ០៧ ខែ មីនា ឆ្នាំ២០២២ អនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានរៀបចំសំណេះសំណាលជាមួយកងកម្លាំងនគរបាលនារីនៅក្នុងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាឱកាស ទិវានារីអន្តរជាតិ ៨មីនា ២០២២ ខួបលេីកទី១១១ ដែលចូលមកដល់នៅថ្ងៃស្អែកនេះ។ ជាមួយនឹងការសំណេះ​សំ​ណា​លនេះលោកនាយការិយាល័យបានប្រគល់នូវវត្ថុអនុស្សាវរិយ៍និងថវិកាមួយចំនួន ជូនដល់កង​កម្លាំង​នគរបាលនារីនៅក្នុងឱកាសនេះផងដែរ៕ប្រភព ÷ការិយាល័យកម្រិតស្រាល/គឹមសុង)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។