ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យដំណើរការលើកស្លាកសញ្ញាចរាចរណ៍នៅតាមបណ្ដោយផ្លូវលេខ១

(បាត់ដំបង់)  :រសៀលថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអញ្ជើញចុះពិនិត្យដំណើរការលើកស្លាកសញ្ញាចរាចរណ៍នៅតាមបណ្ដោយផ្លូវលេខ១ ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានណែនាំដល់មន្រ្ដីជំនាញ និងអាជ្ញាធរ បន្តយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីស្លាកសញ្ញាចរាចរណ៍ឲ្យបានច្បាស់លាស់ និងជាពិសេសសម្រាប់ទីតាំងណាដែលទើបតែតម្លើងស្លាកសញ្ញាចរាចរណ៍ ត្រូវអប់រំប្រជាពលរដ្ឋអំពីស្លាកសញ្ញានៅទីតាំងនោះជាមុនសិនមុននឹងធ្វើការផាកពិន័យនាពេលក្រោយ ៕ដោយ ព្រុំ ហន

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។