ព័ត៌មានជាតិ

អបអរសាទរ ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កុដិបណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ឃុំកងតាណឹង ស្រុកកងមាស

(កំពង់ចាម) :នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញអមដំណើរ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធឆ្លងកុដិ បណ្ណាល័យ នឹងសមិទ្ធផលនានា នៅក្នុងវត្តកងត្រង់ណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
ក្នុងពិធីសំណេះសំណាលនាឱកាសនេះ ក៏មានការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា គណៈប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តកំពង់ចាម ឯកឧត្ដមអភិបាលខេត្តត្បូងឃ្មុំ ខេត្តកណ្តាល លោកអភិបាលស្រុក លោក លោកស្រីប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និង លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។