ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ផ្តល់កំព្យូទ័រយួរដៃ និងម៉ាស៊ីនព្រីន ចំនួន ៨០គ្រឿង ដល់មេឃុំ និងមន្ត្រីផ្សព្វផ្សាយផ្តល់ព័ត៌មានចល័តឃុំ(CMAWs)

(កំពង់ចាម) :នៅសាលាខេត្ត នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់កុំព្យូទ័រយួរដៃ ចំនួន ៤០គ្រឿង និងម៉ាស៊ីនព្រីន ចំនួន ៤០គ្រឿង ដែលជាគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ (TSSD-AF) ជូនដល់ឃុំគោលដៅទាំង ៤០ឃុំ ក្នុងស្រុកចំនួន៥ រួមមាន÷ ស្រុកបាធាយ -ជើងព្រៃ -កងមាស -កោះសូទិន និងស្រុកស្ទឹងត្រង់។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តថ្លែងថា ការផ្តល់ជូននាពេលនេះ គឺជាការលើកទឹកចិត្តដល់លោក លោកស្រីមេឃុំ និងមន្ត្រីផ្សព្វផ្សាយផ្តល់ព័ត៌មានចល័តឃុំ(CMAWs) ក្នុងការបំពេញការងារដែលទទួលបានជោកជ័យយ៉ាងត្រចះត្រចង់នាពេលកន្លងមក និងជាការចូលរួមអភិវឌ្ឍន៍មូលដ្ឋានជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងបុិប្រសព្វប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។