ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

(កំពង់ចាម) :នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លួន ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងនៃគណៈអភិបាលខេត្ត, កងកម្លាំងទាំងបី, នាយក នាយករងរដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរ-វិស័យជុំវិញខេត្ត, ប្រធានការិយាល័យប្រជាពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធ សរុប ៨៦នាក់។

កិច្ចប្រជុំនេះផ្ដោតទៅលើរបៀបវារៈសំខាន់ៗ ចំនួន៦ រួមមាន÷

១- ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញអាណត្តិទី៣៣ របស់សាលាខេត្ត។
២ -ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែ កុម្ភៈនិងលើកទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងស្តីពីការបិទបញ្ជីចំណូលចំណាយ ចំណាយ និងការធ្វើរបាយការណ៍បូកសរុបការងារអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។
៤ -ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការក្របខណ្ឌឆ្នាំ ២០២៣ របស់សាលាខេត្តកំពង់ចាម។
៥ -ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការក្របខណ្ឌសម្រាប់ ឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។
៦ – បញ្ហាផ្សេងៗ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។