ព័ត៌មានជាតិ

សាខាកាកបាទក្រហមខេត្តកំពង់ចាម បានចុះសួរសុខទុក្ខ និង នាំយក​អំណោយមនុស្សធម៌ ទៅផ្តល់ជូន បងប្អូនប្រជាពលរដ្ធដែលរងគ្រោះដោយអគ្គីភ័យ ក្នុងក្រុងកំពង់ចាម

នៅ ព្រឹកថ្ងៃទី​១១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ លោកជំទាវ​ ប៉ាង​ ដានី​ អនុប្រធានអចិន្ត្រៃយ៍សាខា បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយក​អំណោយមនុស្សធម៌ ទៅផ្តល់ជូន ឈ្មោះ អែម យ៉េក អាយុ ៥០ឆ្នាំ ជាស្ត្រីមេម៉ាយ មានជំងឺប្រចាំកាយ រកស៊ីលក់នំអន្សម ដែលរងគ្រោះដោយអគ្គីភ័យ រស់នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ ហេតុការណ៍នេះ បានកើតឡើង កាលពីរសៀល ម៉ោង ២ និង២០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ដោយសារតែឆ្លងចរន្តអគ្គិសនីចេញពីចង្ក្រានខាងក្រោយធ្វើអោយផ្ទះចាស់ ៣ខ្នង ធ្វើ ពីឈើ ប្រក់ក្បឿង ទំហំ ៨ម *១២ម រួមទាំង រថយន្ត និង ម៉ូតូ ១គ្រឿង របស់កូន ត្រូវភ្លើងឆេះ អស់ទាំងស្រុង៕#KCY

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។