ព័ត៌មានជាតិ

សមកិច្ច និងមន្ដ្រីអាជ្ញាធរខេត្តស្វាយរៀង រងការិ:គន់រឿងបណ្ដោយឲ្យល្បែងកើតឡើងយ៉ាងរាលដាល!

(​ស្វាយរៀង​) :ថ្ងៃទី១៣  ខែមីនា ឆ្នាំ២០២២ប្រភពថ្មីៗពីក្រុមអ្នកញៀនល្បែងបានបង្ហើបឱ្យដឹងថាទីតាំង​សង្វៀន​បញ្ជល់មាន់ដ៍ធំមួយកន្លែង​នៅក្នុង​ភូមិ​បា​បាវិត​កណ្ដាល​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង បាន​នឹង​កំពុងបើក​លេង​ក្នុង​មួយ​សប្តាហ៍​លេង​រយៈពេល​បី​ថ្ងៃ​ដោយ មិន​ញញ្ញើត​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះទេ។​

ប្រភព​ពី​អ្នក​ចេញ​ចូល​លេង​ល្បែង​បាន​ខ្សឹប​ប្រាប់​អ្នកសារព័ត៌មាន​យើង​ឲ្យដឹងថា​ចំពោះ​ទីតាំង​សង្វៀន​បញ្ជ​ល់​មាន់ ខាងលើ នេះ​ពួកគេ ចេញ ចូល​លេង​ដោយ​គ្មាន​ការ​ព្រួយ​បារ​ម្មណ៍​នោះទេ គឺ​លេង​ដោយ​សុវត្ថិភាព មាន​ទាំង​អ្នក​យាមកាម​ត្រឹមត្រូវ​ទៀតផង ចំពោះ​ខាង អាជ្ញាធរ និង សមត្ថកិច្ច វិញ ក៍​មិន​បាច់​បារម្ភ​ដែរ ។​

​ប្រជាពលរដ្ឋ ដាក់​ការសង្ស័យថា ប្រហែល​ជា​ទីតាំង​មួយ​កន្លែង​នេះ​ម្ចាស់​ទីតាំង​បាន​សែនព្រេន ជូន​ដល់​អាជ្ញាធ រ និង សមត្ថកិច្ច ពាក់​ពន្ធ័​អស់​ហើយ​ទេ​ដឹង! បាន​ជា​មិន​បង្ក្រាប បែរ​ជា​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុម​អ្នក ញៀន​ល្បែង​មក​លេង​បាន​យ៉ាង​រលូន​ក្នុង​មូលដ្ឋាន​ខ្លួន​បែបនេះ​!
​ពលរដ្ឋ​លើកឡើងថា ល្បែងស៊ីសង​គ្រប់​ប្រភេទ ជា​ឬ​ស គល់ នៃ​បទល្មើស​ចោរកម្ម លួច ឆក់ ប្លន់ និង ករណី​ហិង្សា ក្នុង​គ្រួសារ ជាដើម ជាហេតុ នាំឲ្យ​ប្រជាពលរដ្ឋ មានការ​ព្រួយ​បារ​ម្មណ៍ ភ័យខ្លាច និង​ភាពអសន្តិសុខ នៅក្នុង​សង្គម​។​

 

​កាលពី​ពេល​ថ្មីៗ​នេះ ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ថា សូម​មាន​ការប្រុងប្រយ័ត្ន ចំពោះ​ជំងឺ​កូវី​ត​-១៩ ទើប​និង​បំ​ឡែងខ្លួន​ថ្មី​ឈ្មោះថា​(​អូ​មេ​ក្រុង​) ដោយឡែក​ទីតាំង​ល្បែងស៊ីសង​មួយ​នេះ​ហាក់​មិន​ញញើត​នឹង​មិន​គោរព​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​នឹង​ក្រសួង​សុខាភិបាល​នោ​នោះ​ឡើយ​។​
​សូម​រំលឹក​ថា កន្លងមក​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​នគរបាលពាក់​ពន្ធ័ ក្រោម​ឱ​វ៉ាទ ទូទាំង​ប្រទេស​ត្រូវតែ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ មិនត្រូវ​មាន​ការយោគយល់​ឡើយ ដើម្បី​ធានាឲ្យបាន​នូវ សុខ​សុវត្ថិភាព​ជួន​ប្រជាពលរដ្ឋ ឲ្យស្រប​តាម គោលនយោបាយ ភូមិ ឃុំ មាន​សុ​វត្តិភាព​ទាំង ៧​ចំណុច របស់​រដ្ឋាភិបាល ដែល​ដាច់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ។​

 

​ទោះជា​យ៉ាងណាក្តី​ប្រជាពលរដ្ឋ នៅ​តែ​ទទូច​ស្នើសុំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ជា​ពិសេស លោក​ឧត្តមសេនីយ៍ទោកឹ​ងឃ​ន​ស្នងការ​នគរបាល​ខេត្ដ​ស្វាយរៀង មេត្តា​ដាក់​បទបញ្ជា​ឱ្យ​មន្ត្រីក្រោមឱវាទ​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​ទី​តាំ​ល្បែងស៊ីសង​បញ្ជល់​មាន់ខាងលើ​នេះ​ផង​ទេ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​ជូន​ពលរដ្ឋ​និង​ឲ្យស្រប​តាម​គោលនយោបាយ ភូមិ សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​របស់​ក្រសួងមហាផ្ទៃ ៕ដោយសហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។