ព័ត៌មានជាតិ

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលេីកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម

(កំពង់ចាម) :នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលេីកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលបានប្រព្រឹត្តិទៅអស់រយៈពេល០២ថ្ងៃ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមកិច្ចដឹកនាំសន្និបាតដោយផ្ទាល់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍តំណាងយុទ្ធភូមិភាគទី២, ឯកឧត្តមប្រធានសាលាដំបូងខេត្ត, ឯកឧត្តមព្រះរាជអាជ្ញា, ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្ដមលោកជំទាវ អភិបាលរងខេត្ត, កងកម្លាំងទាំងបី, លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក, លោកអភិបាលក្រុង ស្រុក , ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត, មេឃុំ-ចៅសង្កាត់ ស្មៀន ប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីពាក់ព័ន្ធនានា៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។