ព័ត៌មានជាតិ

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ចេញសេចក្តីណែនាំស្តីពី ការអនុញ្ញាតឱ្យធ្វើវារីវប្បកម្ម តាមយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

(កំពង់ឆ្នាំង) :ផ្អែកតាមលិខិតលេខ ១៦២២សជណ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រងការងារនៅរដ្ឋបាលស្រុក ក្រុង.ខណ្ឌ និងលិខិតលេខ២៣៣៤សជណ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការពិនិត្យនិងកែសម្រួលទម្រង់បែបបទ លក្ខខណ្ឌភ្ជាប់ និងនីតិវិធីនៃការផ្តល់សេវាក្នុងវិស័យកសិកម្មរុក្ខាប្រមាញ់និងនេសាទ តាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

កន្លងមកមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បាននឹងកំពុងជម្រុញយ៉ាងសកម្មក្នុងការលើកទឹកចិត្តដល់វារីវប្បករ អោយបង្កើនការធ្វើវារីវប្បកម្ម ចិញ្ចឹមត្រីនិងចិញ្ចឹមវារីសត្វផ្សេងៗសំដៅលើកកម្ពស់ជីវភាព និងបង្កើនសេដ្ឋកិច្ចគ្រួសារ ប៉ុន្តែថ្មីៗនេះការផ្តល់សេវាលើការធ្វើវារីវប្បកម្ម មានការប្រែប្រួលតម្រូវឲ្យប្រជាពលរដ្ឋ និងប្រជានេសាទយើងធ្វើវារីវប្បកម្មត្រូវស្នើសុំការអនុញ្ញាតពីអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ វិញ ។ ដូចនេះដើម្បីឲ្យទទួលបានប្រសិទ្ធភាពនិងធានាបាននិរន្តភាពក្នុងការប្រើប្រាស់ធនធានជលផលស្របច្បាប់ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង សំណូមពររដ្ឋបាលគ្រប់ស្រុក/ក្រុង និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងសម្ថតកិច្ចពាក់ពន្ធ័ដូចតទៅ ៖

១-ប្រជាពលរដ្ឋនិងប្រជានេសាទទាំងអស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រាល់ការធ្វើវារីវប្បកម្មចិញ្ចឹមត្រីនិងចិញ្ចឹមរុក្ខសត្វផ្សេងៗត្រូវបំពេញទម្រង់បែបបទស្នើសុំនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង តាមប្រភេទវារីវប្បកម្ម ដូចមានចែងក្នុងប្រកាសលេខ ១៨១ ប្រក.កសករបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមិនមែនទំនាក់ទំនងនៅខណ្ឌរដ្ឋបាលជលផលដោយផ្ទាល់ដូចមុននោះឡើយ។

២-ខណ្ឌរដ្ឋបាលជលផល ផ្នែកនិងសង្កាត់រដ្ឋបាលជលផល ត្រូវជម្រុញការផ្សព្វផ្សាយសេចក្ដីណែនាំនេះឲ្យបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ និងប្រជានេសាទ ដែលកំពុងចិញ្ចឹមត្រីនិងចិញ្ចឹមរុក្ខសត្វផ្សេងៗឲ្យមានការយល់ដឹងស៊ីជម្រៅនិងចូលរួមអនុវត្តក្នុងមូលដ្ឋានរបស់ខ្លួន។

ទទួលបានសេចក្តីណែនាំនេះ សូមរដ្ឋបាលគ្រប់ថ្នាក់និងសម្ថតកិច្ចពាក់ពន្ធ័ មេត្តាជ្រាបនិងជួយផ្សព្វផ្សាយ បានជ្រួតជ្រាបដល់ប្រជាពលរដ្ឋនិងប្រជានេសាទ ដើម្បីសម្រួលសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ស្របតាមស្មារតីខាងលើ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។